លោក ឪពុក ចន វីសឺរ សំរាកព្យាបាលនៅមន្ទីរពេទ្យ St. Louis នៅទីក្រុងបាងកក

លោកឪពុក ចន វិសឹរ ស្ថាបនិកដុនបូស្កូកម្ពុជា ត្រូវបានបញ្ជូនទៅព្យាបាលជំងឺបេះដូង នៅមន្ទីរពេទ្យ St. Louis ទីក្រុងបាងកក កាលពីថ្ងៃ អង្គារ ទី ១៣ វិច្ឆិការ ឆ្នាំ ២០១៨ កន្លងមក ។ ក្រោមការយកចិត្តទុកដាក់ពី ដុកទ័រជំនាញ ៗ និងការអធិដ្ឋាន បួងសួង ពីកូនៗរបស់លោក លោកឪពុក ចន ត្រូវបាន ទទួលការព្យាបាល និង ចាកចេញ ពីបន្ទប់ សង្គ្រោះបន្ទាន់ (ICU) កាលពីថ្ងៃ ព្រហស្បតិ៍ ទី ១៥ វិច្ឆិការ កន្លងមកនេះ ។ 

បច្ចុប្បន្នលោកឪពុក មានសុខភាពល្អឡើងវិញហើយ លោកនៅបន្តរការសំរាកព្យាបាល នៅក្នុងបន្ទប់ព្យាបាលធម្មតា ក្រោមការពិនិត្យតាមដាន របស់ដុកទ័រជំនាញ ។ សិស្សចាស់ដុនបូស្កូថៃ ដែលមានអាស័យដ្ឋាន ក្បែរមន្ទីរពេទ្យ បានចូលទៅសួរសុខទុក្ខ និងមើលថែរ លោកឪពុកជាហូរហែរ ។ 

កូនៗលោកជាសិស្សចាស់ ដុនបូស្កូកម្ពូជា ក៍នៅបន្តរអធិដ្ឋាន សុំពរពីព្រះជាម្ចាស់ ដើម្បីអោយលោកឪពុក ចន វិសឺររបស់ពួកគេ បានឆាប់ជាសះស្បើយ នឹងអាលឆាប់បានត្រលប់មកផ្ទះវិញ ។ 

Cinque Terre

Related posts


Would like to know more?

We'll research the market, identify the right target audience, analyze competitors and avoid users churn to increase retention. Download now for free and join with thousands happy clients.